University of Management and Economics
១.ការងារទទួលខុសត្រូវ របស់ការិយាល័យចុះឈ្មោះ និង ផ្តល់ព័ត៌មាន
ការិយាល័យផ្តល់ពត៌មាន និងចុះឈ្មោះចូលរៀន ជាការិយាល័យជំនាញមួយ របស់សាកលវិទ្យាល័យ ដែលគ្រប់គ្រង ដោយ សាកលវិទ្យាធិការរង ១រូប ប្រធានការិយាល័យ ១រូប និងអនុប្រធាន ១រូប ព្រមទាំង បុគ្គលិកមួយចំនួនតាមការចាំបាច់ តែមិនឱ្យលើស ៥នាក់ ។ ជាពិសេសការិយាល័យនេះ មានភារកិច្ច និងទទួលបន្ទុកនូវកិច្ចការមួយចំនួនដូចខាងក្រោម ៖
-ផ្តល់ពត៌មានសិក្សាគ្រប់កម្រិត
-បញ្ចូលទិន្នន័យនិស្សិត គ្រប់ជំនាន់
-គ្រប់គ្រង និង តាមដាន ត្រួតពិនិត្យលើ កិច្ចការ បន្ត ផ្ទេរ ព្យួរ បំពេញក្រេឌីត នៃការសិក្សារបស់និស្សិត
-គ្រប់គ្រង និង តាមដាន កែតម្រូវ ស្ថិតិនិស្សិត នៅក្នុងប្រព័ន្ធ
-តាមដាន និង កែតម្រូវ ឈ្មោះនិស្សិត ឆ្នាំ ជំនាន់ ជំនាញ មហាវិទ្យាល័យ កម្រិត
-ជួប ដោះស្រាយបញ្ហាផ្សេងៗជាមួយអាណាព្យាបាលនិស្សិត
-គ្រប់គ្រងសញ្ញាបត្រ បាក់ឌុប និងរូបថតនិស្សិត គ្រប់ជំនាន់
-កិច្ចការផ្សេងៗទៀត
២.រចនាសម្ព័ន្ធ ការិយាល័យចុះឈ្មោះ និង ផ្តល់ព័ត៌មាន
ការិយាល័យចុះឈ្មោះ និងផ្តល់ព័ត៌មាន ត្រូវបានរៀបចំឡើង ដោយគណៈគ្រប់គ្រង សាកលវិទ្យាល័យ ដើម្បីជួយការងារ ដល់សាកលវិទ្យាល័យទាំងមូល និង ជាការិយាល័យសម្របសម្រួល ធ្វើយ៉ាងណា អោយសាកល វិទ្យាល័យ បានដំណើរការទៅដោយរលូន ដើម្បីបង្កើនការងារគ្រប់គ្រង អភិបាលកិច្ច គណនេយ្យភាព និង តម្លាភាព លើវិស័យអប់រំថ្នាក់ឧត្តមសិក្សា បង្កើនកម្មវិធីសិក្សាអោយស្របទៅនឹងតម្រូវការ ទីផ្សារ ជាក់ស្តែង អភិវឌ្ឍ សមត្ថភាពបុគ្គលិក និង សាស្រ្តាចារ្យ បង្កើនកិច្ចការងារសិក្សាស្រាវជ្រាវ លើវិស័យសេដ្ឋកិច្ច និង វិទ្យាសាស្រ្តសង្គម ពង្រឹងគុណភាពសិក្សា និង វប្បធម៌ធ្វើការងារជាក្រុមរបស់និស្សិត ពង្រឹងគុណភាពអប់រំរបស់សាស្រ្តាចារ្យ បង្កើនការអភិវឌ្ឍសម្ភារៈសិក្សា និង សម្ភារៈរូបវ័ន្ត បង្កើននូវសេវាកម្មសិក្សា លើកកម្ពស់ការចូលរួម និង អប់រំផ្សព្វផ្សាយ នៅតាមសហគមន៍ ធានាបាននូវការគ្រប់គ្រងផែនការ និង ថវិកាអោយមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវការវាយតម្លៃគុណភាពផ្ទៃក្នុង ឲ្យមានតម្លាភាព និង មិនមានអគតិ ។ ការិយាល័យនេះ ស្ថិតនៅក្រោម ប្រធានគ្រប់គ្រងរួម មួយរូប អនុប្រធាន មួយរូប ព្រមទាំងមានបុគ្គលិកមួយចំនួន សម្រាប់ប្រតិបត្តការងារតាមការចាំបាច់ ដែលមានរចនាសម្ព័ន្ធដូចខាង ក្រោម៖